ស្វែងរក

Thursday, February 10, 2011

ក្រមុំបងមួយ

១.​អូ​​,ឡា,ណ៎,ឡា,ណ៎ ក្រមុំបងមួយៗ រាល់ថ្ងៃដេកព្រួយ ខ្លាចអូនបានទៅគេ
បើបានមកបងម្ល៉េះស្រួលម្ល៉េះទេ តែបើបានទៅគេនឿយទាំងយប់ទាំងថ្ងៃ
នឿយទាំងយប់ទាំងថ្ងៃ នឿយទាំងយប់ទាំងថ្ងៃអាអឺ ...
​​​​​​​​​​​​​​​​​​
២.​ អូ..អូ.ឡា.ណ៎.. ស្រីល្អបងអើយ អាអឺអឺអើយ
​​ អូ.ឡា.ណ៎.ឡា.ណ៎ ស្រីល្អបងអើយ កត្ដឹកដល់ហើយ កុំនៅដេកឱបក្នើយ
យកប្ដីទៅអូន កុំសូវនៅយូរ ជូរមាត់សម្រាប់ស្ងួន​​ ការយកប្ដីទៅអូន បងថាស្រួលណាស់
បងថាស្រួលណាស់​ នែ៎បងថាស្រួលណាស់អាអឺយ..
(ភ្លេង)
៣. អូ..អូ.ឡា.ណ៎.. ស្រីល្អទ្រលុកៗអើយ អាអឺអឺអើយ
អូ.ឡា.ណ៎.ឡា.ណ៎ ស្រីល្អទ្រលុកៗ អូនល្អទាំងមុខអូនល្អទាំងរាង
មើលពីខាងក្រោយបងមើលពីចំហៀង មើលចំដើមទ្រូងនាង ហូយបងរមួលក្រពើ
ហូយបងរមួលក្រពើ ហូយបងរមួលក្រពើអាអឺ..
៤. អូ..អូ.ឡា.ណ៎.. ក្រមុំម៉ុមបងអើយ អាអឺអឺអើយ
អូ.ឡា.ណ៎.ឡា.ណ៎ ក្រមុំម៉ុមបងៗ ជួបអូនបានម្ដងយប់ហ្នឹងបងដេកមមើរ
ឃើញឡើងឋានសួគ៌ ចុះទឹកចាប់ក្រពើ ភ្ញាក់ឡើងភ្នែកស្លើរ រវើរវាយម្នាក់ឯង
រវើរវាយម្នាក់ឯង រវើរវាយម្នាក់ឯងអាអឺយ..
៥. អូ..អូ.ឡា.ណ៎..​ សន្សើមហៀរធ្លាក់អើយ អាអឺអឺអើយ
អូ.ឡា.ណ៎.ឡា.ណ៎ សន្សើមហៀរធ្លាក់ ត្រជាក់ជើងដៃ យល់សប្ដិឃើញស្រី
បងខំស្រែកហៅអូន ស្រវាឱបខ្នើយបងស្រណោះខ្លួន
ស្រាប់តែបានឱបអូន ខ្លួនបងវាកន្ត្រាក់ ខ្លួនបងវាកន្ត្រាក់
នែបើកុំតែភ្ញាក់ អាអឺអឺអើយ ច្បាស់ជាឱបខ្នើយទល់ភ្លឺ


No comments:

Post a Comment