ស្វែងរក

Wednesday, October 13, 2010

គុណប្រយោជន៍នៃវីតាមីនមួយចំនួន

គុណប្រយោជន៍នៃវីតាមីនមួយចំនួន គុណប្រយោជន៍នៃវីតាមីនមួយចំនួន
ក្រៅពីជីវជាតិវីតាមីនAនិងBខូចបានលើកយកមកជំរាបជូនកាល ពីការចុះផ្សាយកន្លងមកនេះយើងខ្ញុំសូមលើកយកគុណប្រយោជន៍នៃជីវ ជាតិវីតាមីនមួយចំនួនផ្សេងទៀតមកជំរាបជូនមិត្តអ្នកអានឲ្យបានជ្រាប
ដូចតទៅ៖
វីតាមីន C
វីតាមីនប្រភេទនេះមានយ៉ាងសំបូរបែបនៅក្នុងផ្លែក្រូចពោធិសាត់ផ្លែក្រូចឆ្មា ផ្លែក្រូចថ្លុង ទឹកដោះ ផ្លែសេរីជាដើម។
វីតាមីនCនេះមានប្រសិទ្ធភាពក្នុងការបង្កើនថាមពលដល់អង្គបដិបក្ខ(Anti-Body)នៃរូបកាយ ប្រឆាំងទប់ស្កាត់បានរាល់ការឆ្លងមេរោគ ការពុលដោយសារសារធាតុពុល។ដូច្នេះទើបបាន វីតាមីនប្រភេទនេះត្រូវបានយកមកប្រើប្រាស់សំរាប់ព្យាបាលអាការៈចំលងមេរោគការពុលដោយ សារប្រើថ្នាំផ្សេងៗ។
វីតាមីនC ក៏នៅមានតួនាទីដ៏សំខាន់ផ្សេងទៀតក្នុងការព្យាបាលអាការៈខ្វះឈាមហូរឈាម ប្រតិកម្មអាលែរហ្ស៊ី រលាកសន្លាក់ជាដើម ព្រមទាំងជួយធ្វើឲ្យស្នាមរបួសផ្សេងៗឆាប់សះមុខទៀត ផង ដូចជា ករណីទើបតែធ្វើការវះកាត់រូចហើយជាដើម។
វីតាមីន D
វីតាមីនប្រភេទនេះសំបូរណាស់នៅក្នុងថ្លើមត្រី ទឹកដោះគោ ផ្នែកពណ៌ប្រហមនៃស៊ុតប៊ឺ ផ្សិតចំបើងឬប្រភេទផ្សិតដទៃទៀតដែលអាចបរិភោគបាន។វីតាមីនប្រភេទនេះប្រើសំរាប់ព្យាបាល ករណីកើតមានប្រតិកម្មអាលែរហ្ស៊ីជាដើម។
វីតាមីន PP
វីតាមីនមួយបែបនេះមាននៅក្នុងដំបែរ ស្រាបៀរ សាច់សត្វ ទឹកដោះគោ ផ្លែក្រូច ការ៉ុត ប៉េងប៉ោះ សណ្ដែក ថ្លើមសត្វ ដែលមានភារកិច្ចជួយបំប្លែងជាតិស្ករ និងអាហារជាតិសរសៃព្រម ទាំងជួយសំរួលដល់ផ្នែកប្រសាទ(សរសៃប្រសាទ)និងជួយកំរិតជាតិកូឡេស្តេរ៉ូលនៅក្នុងឈាម បង្កើនសមត្ថភាពប្រឆាំងនឹងអាការៈពុលរបស់ថ្លើមបានយ៉ាងល្អ។វីតាមីនប្រភេទនេះត្រូវបានយក មកប្រើប្រាស់សំរាប់ការព្យាបាលអាការៈពុលចំណីអាហាររលាកស្បែកដោយសារកំដៅថ្ងៃឬពន្លឺ ខ្លាំងពេករលាកមាត់(Apthe) រលាកបបូរមាត់ ហ៊ឹងត្រចៀកជាដើម។
វីតាមីន H
វីតាមីននេះមាននៅក្នុងដំបែរនៃស្រាបៀរ ថ្លើមសត្វ ក្រលៀនសត្វ ទឹកដោគោ ឈាម។ មនុស្សនៅពេលខ្វះវីតាមីនប្រភេទH នេះប្រាកដជាកើតមានបញ្ហាចេញជាតិខ្លាញ់ច្រើនពីក្នុង ខ្លួនជ្រុះសក់ ជ្រុះរោមកាន់តែច្រើនមានបញ្ហាវិបល្លាសផ្នែកសរសៃប្រសាទ។វីតាមីនប្រភេទនេះ ត្រូវបានយកមកប្រើសំរាប់ការព្យាបាលជំងឺស្បែកមានជាតិខ្លាញ់ច្រើនកើតមុនខ្សាច់នៅលើមុខ រលាកអណ្ដាតជាដើម។
វីតាមីន E
វីតាមីនប្រភេទនេះសំបូរបែបនៅក្នុងត្រួយបន្លែ បណ្ដូលខ្ចី ក៏ដូចជា នៅក្នុងខ្លាញ់សត្វ ទឹកដោះគោ ប្រេងឆាជាដើម។ វីតាមីនE នេះជួយបំប្លែងជាតិស្ករ ជាតិសរសៃ ជាតិខ្លាញ់។អាការៈ ខ្វះវីតាមីនE ងាយបង្កឲ្យមានបញ្ហារួមរ័កមិនបានសំរេចដល់គោលដៅព្រោះវាធ្វើបង្អាក់ដំណើរ ទាំងអារម្មណ៍និងផ្នែកជីវសាស្រ្ដ រហូតដល់បញ្ហាបន្ទោបង់ក៏រងការប៉ះពាល់ផងដែរ។វីតាមីនE នេះ ត្រូវបានយកមកប្រើប្រាស់សំរាប់ព្យាបាលករណីរលាកទ្វារមាស រន្ធយោនីរមាស់ប្រដាប់ភេទរដូវ ប្រចាំខែរបស់ស្រ្តីមិនទៀតទាត់ជាដើម។
វីតាមីន K
ជាប្រភេទវីតាមីនដែលមាននៅក្នុងបន្លែដូចជាផ្លែត្រសក់ ប៉េងប៉ោះខ្ចី ថ្លើមសត្វ សណ្ដែក- សៀង ឈាមមាន់ជាដើម។វីតាមីនKប្រើសំរាប់ជួយទប់ស្កាត់ករណីឈាមហូរឥតឈប់ឬហៅថា ករណីខន់ឈាម(ឈាមមិនកក) ឬនៅពេលកើតរមាស់កន្ទាលត្រអាកជាដើម៕

ដកស្រង់ចេញពីការសែតកម្ពុជាថ្មីឆ្នាំទី៧ លេខ១៨២៥
ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០០៨

No comments:

Post a Comment