១.អូ,ឡា,ណ៎,ឡា,ណ៎ ក្រមុំបងមួយៗ រាល់ថ្ងៃដេកព្រួយ ខ្លាចអូនបានទៅគេ
បើបានមកបងម្ល៉េះស្រួលម្ល៉េះទេ តែបើបានទៅគេនឿយទាំងយប់ទាំងថ្ងៃ
នឿយទាំងយប់ទាំងថ្ងៃ នឿយទាំងយប់ទាំងថ្ងៃអាអឺ ...
២. អូ..អូ.ឡា.ណ៎.. ស្រីល្អបងអើយ អាអឺអឺអើយ
អូ.ឡា.ណ៎.ឡា.ណ៎ ស្រីល្អបងអើយ កត្ដឹកដល់ហើយ កុំនៅដេកឱបក្នើយ
យកប្ដីទៅអូន កុំសូវនៅយូរ ជូរមាត់សម្រាប់ស្ងួន ការយកប្ដីទៅអូន បងថាស្រួលណាស់
បងថាស្រួលណាស់ នែ៎បងថាស្រួលណាស់អាអឺយ..
(ភ្លេង)
៣. អូ..អូ.ឡា.ណ៎.. ស្រីល្អទ្រលុកៗអើយ អាអឺអឺអើយ
អូ.ឡា.ណ៎.ឡា.ណ៎ ស្រីល្អទ្រលុកៗ អូនល្អទាំងមុខអូនល្អទាំងរាង
មើលពីខាងក្រោយបងមើលពីចំហៀង មើលចំដើមទ្រូងនាង ហូយបងរមួលក្រពើ
ហូយបងរមួលក្រពើ ហូយបងរមួលក្រពើអាអឺ..
៤. អូ..អូ.ឡា.ណ៎.. ក្រមុំម៉ុមបងអើយ អាអឺអឺអើយ
អូ.ឡា.ណ៎.ឡា.ណ៎ ក្រមុំម៉ុមបងៗ ជួបអូនបានម្ដងយប់ហ្នឹងបងដេកមមើរ
ឃើញឡើងឋានសួគ៌ ចុះទឹកចាប់ក្រពើ ភ្ញាក់ឡើងភ្នែកស្លើរ រវើរវាយម្នាក់ឯង
រវើរវាយម្នាក់ឯង រវើរវាយម្នាក់ឯងអាអឺយ..
៥. អូ..អូ.ឡា.ណ៎.. សន្សើមហៀរធ្លាក់អើយ អាអឺអឺអើយ
អូ.ឡា.ណ៎.ឡា.ណ៎ សន្សើមហៀរធ្លាក់ ត្រជាក់ជើងដៃ យល់សប្ដិឃើញស្រី
បងខំស្រែកហៅអូន ស្រវាឱបខ្នើយបងស្រណោះខ្លួន
ស្រាប់តែបានឱបអូន ខ្លួនបងវាកន្ត្រាក់ ខ្លួនបងវាកន្ត្រាក់
នែបើកុំតែភ្ញាក់ អាអឺអឺអើយ ច្បាស់ជាឱបខ្នើយទល់ភ្លឺ
No comments:
Post a Comment