កម្ពុជាត្រូវការវិនិយោគទុនបរទេសរយៈពេលជិតមួយទសវត្សរ៍មកនេះផលិតផលសរុបក្នុងស្រុកបានកើនប្រហែលជា១០ភាគរយមុនពេលការកើតឡើងនូវវិប្បត្តិសេដ្ឋកិច្ចទូទាំង ពិភពលោក។បច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញហើយគម្រោងអគារ លំនៅដ្ឋានខ្ពស់ៗជាច្រើនបានដុះនៅកណ្ដាលទីក្រុងភ្នំពេញនិងជាយក្រុង។
អត្ថប្រយោជន៍ដ៏សំខាន់មួយសំរាប់ជនបរទេសក្នុងការទិញអចលនទ្រព្យនៅកម្ពុជានោះ ពុំមានការដាក់កំហិតណាមួយឡើយលើប្រតិបត្តិការរូបិយប័ណ្ណតាមរយៈធនាគារដែលមានសិទ្ធិ។
ដោយសារតែជនបរទេសអាចមានសិទ្ធិកាន់កាប់ផ្ទះនៅក្នុងអគារដែលមានសហកម្មសិទ្ធិ គេអាចទទួលបាននូវប្រាក់កម្ចីដែលមានរបស់ដាក់បញ្ចាំដោយផ្អែកលើការវិនិយោគទុនរបស់ពួកគេ។ ប៉ុន្តែទ្រឹស្ដីអំពីfractional and timeshare ownershipលើផ្ទះវីឡាឬផ្ទះល្វែងជាទូទៅ មិនត្រូវបានទទួលស្គាល់ថាមានការជាប់ពាក់ព័ន្ធនឹងកម្ចីនៅក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែមានការកត់សំគាល់ជាច្រើនទាក់ទងទៅនឹងការយកពន្ធលើការទិញលក់នឹងកាន់កាប់ អចលនទ្រព្យៈ

- ពន្ធលើការចុះបញ្ជីៈ ៤%នៃតំលៃដែលបានប៉ាន់ប្រមាណ។ពន្ធនេះអាចបង់តាមរយៈអ្នកដែលទទួលការផ្ទេរកម្មសិទ្ធិបាន លុះត្រាតែភាគីទាំងសងខាងព្រមព្រៀងគ្នា។ លិខិតបញ្ចាក់អំពីកម្មសិទ្ធិភាពលើអចលនទ្រព្យដែលបានផ្ទេរនឹងមិនផ្ដល់អោយទៅអ្នកដែលត្រូវទទួលនោះទេ លុះត្រាតែបង់ពន្ធលើថ្លៃចុះបញ្ជីជាមុនសិន។
- ពន្ធលើដីទំនេរៈ ២%នៃតម្លៃដីលើទីផ្សារក្នុង១ម៉ែត្រការេ ត្រូវកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរិញ្ញវត្ថុ។ នេះគឺជាការបង់ប្រចាំឆ្នាំកំណត់នៅថ្ងៃទី២០ ខែកញ្ញា។
- ពន្ធលើអចលនទ្រព្យៈ គ្រប់ម្ចាស់នៃទ្រព្យទាំងអស់(ដោយមានករណីលើកលែងខ្លះដែលមិនទាក់ទងនឹងមាត្រានេះ) ដែលមានតំលៃលើសពី១០០លានរៀល(ប្រហែលUS$25,000)តម្រូវឱ្យបង់ពន្ធប្រចាំឆ្នាំក្នុងចំនួន ០.១%នៃតម្លៃសរុបនៃអចនទ្រព្យនោះ។ ច្បាប់នេះត្រូវបានអនុវត្តនៅខែវិច្ឆិកាឆ្នាំ២០០៩ ប៉ុន្តែទំនងជាការហូតពន្ធបានធ្វើឡើងនៅឆ្នាំ២០១១ប៉ុណ្ណោះពីព្រោះរាជរដ្ឋាភិបាលកំពុងតែដំណើរការបង្កើតយន្តការសំរាប់ប្រមូលពន្ធ និងគណៈកម្មការវាយតំលៃទ្រព្យសម្បត្តិ។
- ពន្ធលើកំរៃ (លើបុគ្គលឬក្រុមហ៊ុន): ជាទូទៅ២០%ត្រូវបានហូតពន្ធពីការលក់ទ្រព្យសម្បត្តិ ឬពីការបិទក្រុមហ៊ុនដែលកាន់កាប់ទ្រព្យសម្បត្តិ។ ការលក់នូវសម្បត្តិក្រុមហ៊ុន ច្បាប់តម្រូវឱ្យធ្វើកំណត់ត្រាចូលទៅក្នុងបញ្ជីតុល្យការជាចំណូលរបស់ក្រុមហ៊ុន។
- ពន្ធលើប្រាក់ចំណូលៈ ១០%អាចអនុវត្តបានចំពោះទាំងក្រុមហ៊ុនបរទេស ទាំងក្រុមហ៊ុនខ្មែរ។ ករណីនេះអាចកើតមានប្រសិនបើក្រុមហ៊ុនធ្វើការរកស៊ីនៅក្នុងប្រទេសកម្ពុជា។
- ពន្ធលើផ្ទះនិងដីសំរាប់ជួលៈ ១០%លើតំលៃជួល។កម្ពុជាបានផ្ដល់ឱកាសជាច្រើនសំរាប់អនាគតនិងសំរាប់អ្នកកំពុងស្វែងរកឱកាសដើម្បីវិនិយោគទទួលយកដំបូន្មានផ្នែកច្បាប់ដើម្បីការពារការវិនិយោគរបស់ខ្លួនខណៈពេលដែលហនិភ័យនៅមាន ជាពិសេសសំដៅទៅលើការទទួលបាននូវលិខិតចុះបញ្ជីត្រឹមត្រូវ។
www.phnompenhpost.com
ប្រែសម្រួលដោយៈ លឹម ឌីណា