ផឹកកាហ្វេបីពែងក្នុងមួយថ្ងៃអាច
បន្ថែមអាយុអ្នកបានប៉ុន្មានឆ្នាំទៀត?
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ការផឹកកហ្វេអាចបន្ថែមអាយុរបស់អ្នកបានប៉ុន្មានឆ្នាំទៀត។ នេះបើយោងតាមអត្ថបទមួយ ចុះផ្សាយតាមគេហទំព័រ ម៉េលអនឡាញ (Mail Online) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣។
ការសិក្សាលើមនុស្សចាស់ជិតកន្លះលាននាក់ បានបង្ហាញថា ហានិភ័យនៃការស្លាប់ បានធ្លាក់ ចុះច្រើនតាមបរិមាណកាហ្វេដែលអ្នកផឹក។
កន្លងមកគេធ្លាប់គិតថា ជាតិកាហ្វេអ៊ីនច្រើនពេកធ្វើអោយអ្នកមានសុខភាពមិនល្អ ប៉ុន្តែការសិក្សា ស្រាវជ្រាវនេះបានរកឃើញថា បើលោកអ្នកផឹកកាហ្វេកាន់តែច្រើន មានន័យថា ហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង ជំងឺផ្លូវដង្ហើម ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការរងរបួស គ្រោះថ្នាក់ផ្សេងៗ ជំងឺនោមផ្អែម និងសូម្បីតែដំបៅក្លាយ ក៏ធ្លាក់ចុះទៅតាមនោះដែរ។
វេជ្ជបណ្ឌិត នៀល ហ្វ្រីមែន (Neal Freedman) មកពីវិទ្យាស្ថានជាតិ ជំងឺមហារីក (National Cancer Institute) ក្នុងសហរដ្ឋអាមេរិក កន្លែងធ្វើការសិក្សាស្រាវជ្រាវនេះ បាននិយាយថាការផឹកកាហ្វេ ពីរឬបីពែង ក្នុងមួយថ្ងៃបានកាត់បន្ថយហានិភ័យ នៃការស្លាប់មុនអាយុបានពី ១០ទៅ១៥ភាគរយ។
ប៉ុន្តែលោកបានបន្ថែមថា ការផឹកកាហ្វេលើសពីពីរឬបីពែង ទទួលបានអត្ថប្រយោជន៍តិចតួច។ អ្នកចូលរួមទទួលការធ្វើតេស្ដក្នុងការសិក្សានេះ ដែលមានអាយុពី៥០ឆ្នាំទៅ៧១ឆ្នាំ ត្រូវបានតាមដានរយៈពេល១២ឆ្នាំ ហើយបានបង្ហាញពីទិន្នាការមួយច្បាស់លាស់។

No comments:
Post a Comment