ស្វែងរក

Monday, July 8, 2013

អ្នកបង្កើត Mouse កុំព្យូទ័រដំបូងគេ ស្លាប់ក្នុងវ័យ ៨៨ឆ្នាំ

              ​​ប៊ីប៊ីស៊ីញូវ បានចុះផ្សាយកាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០១៣ ថាលោកដូក អិនជែលបាត (Doug Engelbart) អ្នកបង្កើតកុំព្យូទ័រ Mouse ដំបូងបង្អស់បានលាចាកលោកនេះហើយក្នុងវ័យ ៨៨ឆ្នាំ។ លោក ដូក អិនជែលបាត បានអភិវឌ្ឍឧបករណ៍ Mouse នេះឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលមាន​រាងជាប្រអប់ឈើ ទ្រដោយជើងដែកពីរ ដែលទទួលបានប៉ាតង់រយៈពេលយ៉ាងយូរមុននឹងមានការ​ប្រើប្រាស់ mouse ទូលំទូលាយ។
​​​             លោកក៏បានធ្វើកិច្ចការពាក់ព័ន្ធនឹងការបង្កើតអ៊ីម៉េល Word Processing និង Video Teleconference ដំបូងគេផងដែរ នៅវិទ្យាស្ថានស្រាវជ្រាវមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋមេរិក។

No comments:

Post a Comment